ម៉ាថាយ 6:22-25

ម៉ាថាយ 6:22-25 គកស១៦

«ភ្នែក​ជា​ចង្កៀង​របស់​រូប‌កាយ ដូច្នេះ បើ​ភ្នែក​អ្នក​ល្អ រូប‌កាយ​អ្នក​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​ពន្លឺ តែ​បើ​ភ្នែក​អ្នក​មិន​ល្អ​វិញ រូប‌កាយ​អ្នក​ទាំង​មូល នឹង​មាន​ពេញ​ដោយ​សេចក្តី​ងងឹត។ ដូច្នេះ បើ​ពន្លឺ​នៅ​ក្នុង​អ្នក ជា​សេចក្តី​ងងឹត​ទៅ​ហើយ ចុះ​សេចក្តី​ងងឹត​នោះ​នឹង​សូន្យ​សុង​យ៉ាង​ណា​ទៅ!» «គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។ «ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​ផឹក​អ្វី​នោះ​ឡើយ ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ដែរ។ តើ​ជីវិត​មិន​វិសេស​ជាង​ម្ហូប​អាហារ ហើយ​រូប‌កាយ​មិន​វិសេស​ជាង​សម្លៀក‌បំពាក់​ទេ​ឬ?

អាន ម៉ាថាយ 6