ម៉ាថាយ 5:38-44
ម៉ាថាយ 5:38-44 គកស១៦
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ

