ម៉ាថាយ 21:14-16

ម៉ាថាយ 21:14-16 គកស១៦

ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។ ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ» គេ​មាន​ចិត្ត​ក្រេវ‌ក្រោធ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេង​ទាំង​នេះ​ថា​ដូច​ម្តេច​ឬ​ទេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឮ​ហើយ តើ​អស់​លោក​មិន​ដែល​បាន​អាន​ទេ​ឬ​ថា "ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​បាន​គ្រប់​លក្ខណ៍ ចេញ​ពី​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ "»។

អាន ម៉ាថាយ 21