ម៉ាថាយ 11:2-6

ម៉ាថាយ 11:2-6 គកស១៦

ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​យ៉ូហាន​ពី​អ្វី​ដែល​អ្នក​ស្តាប់​ឮ និង​មើល​ឃើញ​ចុះ មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត មនុស្ស​ថ្លង់​ស្តាប់​ឮ មនុស្ស​ស្លាប់​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង​ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ ។ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​រវាត​ចិត្ត​នឹង​ខ្ញុំ»។

អាន ម៉ាថាយ 11