កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះឲ្យបណ្តាជនស្តាប់រួចហើយ ព្រះអង្គក៏យាងចូលទៅក្នុងក្រុងកាពើណិម។ ពេលនោះ មានបាវបម្រើសំណព្វរបស់មេទ័ពរ៉ូមម្នាក់ ឈឺហៀបនឹងស្លាប់។ ពេលលោកមេទ័ពនោះបានឮគេនិយាយអំពីព្រះយេស៊ូវ គាត់ក៏ចាត់ពួកចាស់ទុំសាសន៍យូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសបាវបម្រើរបស់គាត់។ កាលគេបានទៅជួបព្រះយេស៊ូវហើយ គេទទូចអង្វរព្រះអង្គថា៖ «មេទ័ពនោះស័ក្ដិសមនឹងទទួលការប្រោសប្រណីពីលោក ដ្បិតគាត់ស្រឡាញ់សាសន៍របស់យើង ហើយបានសង់សាលាប្រជុំមួយឲ្យយើង»។ ព្រះយេស៊ូវក៏យាងទៅជាមួយពួកគេ តែកាលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ មេទ័ពនោះចាត់មិត្តសម្លាញ់ឲ្យមកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមកុំព្រួយព្រះហឫទ័យឡើយ ដ្បិតទូលបង្គំមិនសមនឹងទទួលព្រះអង្គនៅក្នុងផ្ទះទូលបង្គំទេ ហេតុនេះហើយបានជាទូលបង្គំមិនហ៊ានមកជួបព្រះអង្គ។ ប៉ុន្តែ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះចុះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយមិនខាន។ ដ្បិតទូលបង្គំក៏នៅក្រោមអំណាចគេ ទាំងមានទាហាននៅក្រោមអំណាចទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា "ទៅ" គេក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា "មក" គេក៏មក ហើយប្រាប់ទៅបាវបម្រើថា "ធ្វើការនេះ" បាវបម្រើនោះក៏ធ្វើតាម»។ កាលព្រះយេស៊ូវបានឮដូច្នេះ ព្រះអង្គមានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញមានជំនឿដូច្នេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក៏ដោយ»។ ពេលអស់អ្នកដែលលោកបានចាត់ឲ្យមក ត្រឡប់ទៅដល់ផ្ទះវិញ គេឃើញបាវបម្រើនោះជាសះស្បើយ។
អាន លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:1-10
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ