លូកា 3:15-18

លូកា 3:15-18 គកស១៦

កាល​ប្រ‌ជាជន​នៅ​តែ​ចាំ​មើល ហើយ​មនុស្ស​ទាំង​អស់​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ពី​យ៉ូហាន​ថា គាត់​ប្រហែល​ជា​ព្រះ‌គ្រីស្ទ​ទេ​ដឹង នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ព្រះ‌អង្គ​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ដើម្បី​បោស​រំលីង​ទី‌លាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​ព្រះ‌អង្គ​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ»។ ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។

អាន លូកា 3