ដល់ព្រឹកឡើង ពួកចាស់ទុំលើប្រជាជន ពួកសង្គ្រាជ និងពួកអាចារ្យក៏ប្រជុំគ្នា គេនាំព្រះអង្គទៅជួបក្រុមប្រឹក្សារបស់គេ សួរថា៖ «បើអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមកមើល៍» ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ប្រសិនបើខ្ញុំជម្រាបអស់លោកទាំងអស់គ្នា ក៏អស់លោកមិនជឿខ្ញុំដែរ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ប៉ុន្តែ អំណឹះតទៅ កូនមនុស្សនឹងអង្គុយខាងស្តាំព្រះចេស្តានៃព្រះ» នោះទាំងអស់គ្នាសួរថា៖ «ដូច្នេះ អ្នកជាព្រះរាជបុត្រារបស់ព្រះឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «អស់លោកមានប្រសាសន៍ដូច្នោះ គឺខ្ញុំនេះហើយ»។ គេក៏និយាយថា៖ «តើចាំបាច់ត្រូវការបន្ទាល់អ្វីទៀត? ព្រោះយើងបានឮផ្ទាល់ចេញពីមាត់របស់វាហើយ!»។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:66-71
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ