ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។ អ្នករាល់គ្នាមិនត្រូវធ្វើការរកស៊ីសោះឡើយ តែត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «នៅថ្ងៃដប់ក្នុងខែទីប្រាំពីរនេះ ជាថ្ងៃឲ្យបានធួននឹងបាប គឺថ្ងៃប្រជុំជំនុំបរិសុទ្ធដល់អ្នករាល់គ្នា អ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។ នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់ថ្វាយតង្វាយឲ្យធួននឹងខ្លួនអ្នករាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះយើងនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ។ អ្នករាល់គ្នាមិនត្រូវធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។ ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
អាន លេវីវិន័យ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 23:23-32
31 ថ្ងៃ។
តើយើងគួរទៅជិតព្រះដ៏បរិសុទ្ធដោយរបៀបណា? ក្នុងការគោរពប្រណិប័តន៍ យញ្ញបូជា និងការគោរព លេវីវិន័យឆ្លើយសំណួរនោះសម្រាប់ជនជាតិអ៊ីស្រាអែលពីបុរាណ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលេវីវិន័យ នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ