យូដាស 1:11-13

យូដាស 1:11-13 គកស១៦

វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។ មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។

អាន យូដាស 1