យ៉ូស្វេ 1:5-9
យ៉ូស្វេ 1:5-9 គកស១៦
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។ ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ ដ្បិតអ្នកនឹងនាំឲ្យប្រជាជននេះបានគ្រងស្រុក ដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់គេ។ ចូរគ្រាន់តែមានកម្លាំង និងចិត្តក្លាហានប៉ុណ្ណោះ ទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងក្រឹត្យវិន័យ ដែលម៉ូសេជាអ្នកបម្រើរបស់យើងបានបង្គាប់អ្នក។ កុំងាកបែរចេញទៅខាងស្តាំ ឬទៅខាងឆ្វេងឡើយ ដើម្បីឲ្យអ្នកមានជោគជ័យគ្រប់ទីកន្លែងដែលអ្នកទៅ។ មិនត្រូវឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់អ្នកឡើយ ត្រូវសញ្ជឹងគិតទាំងថ្ងៃទាំងយប់ ដើម្បីឲ្យអ្នកបានប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលបានចែងទុកក្នុងគម្ពីរនេះ។ ដ្បិតយ៉ាងនោះ អ្នកនឹងធ្វើឲ្យផ្លូវរបស់អ្នកចម្រុងចម្រើន ហើយអ្នកនឹងមានជោគជ័យ។ តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។




