ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលតបនឹងលោកថា៖ «ការដែលឯងខឹងដូច្នេះ តើគួរឬ?» ហោរាយ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះលោកធ្វើបង្ហាមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វី ដែលនឹងកើតដល់ទីក្រុង។ ព្រះដ៏ជាព្រះយេហូវ៉ាក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងហោរាយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់ប្រមល់។ ហោរាយ៉ូណាសមានអំណរណាស់ ដោយព្រោះដើមវល្លិនោះ។ ប៉ុន្តែ ពេលដល់ថ្ងៃស្អែកឡើង ព្រះឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។ ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។ ព្រះទ្រង់មានព្រះបន្ទូលទៅយ៉ូណាសថា៖ «ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ?» លោកតបថា៖ «ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុងមួយយប់ ហើយបានវិនាសទៅ ក្នុងមួយយប់ដូចគ្នានោះ។ ដូច្នេះ តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?»។:៚
អាន យ៉ូណាស 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូណាស 4:3-11
11 ថ្ងៃ
យ៉ូណាសបានផ្សព្វផ្សាយទៅកាន់ខ្មាំងសត្រូវរបស់គាត់ ប៉ុន្តែបន្ទាប់មកបានខឹងនឹងព្រះដែលបានជួយសង្គ្រោះពួកគេ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូណាស ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ