យ៉ូប 1:6-11

យ៉ូប 1:6-11 គកស១៦

មាន​ថ្ងៃ​មួយ ពេល​ដែល​ពួក​កូន​ព្រះ បាន​ទៅ​គាល់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​អារក្ស​សាតាំង ក៏​មក​នៅ​ក្នុង​ចំណោម​គេ​ដែរ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​សាតាំង​ថា៖ «តើ​ឯង​មក​ពី​ណា?» សាតាំង​ទូល​ឆ្លើយ​ថា៖ «មក​ពី​ដើរ​ចុះ​ឡើង​ទៅ​មក​នៅ​ផែនដី»។ រួច​ព្រះ‌យេហូវ៉ា​សួរ​សាតាំង​ថា៖ «តើ​ឯង​បាន​សង្កេត​មើល​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? ដ្បិត​គ្មាន​អ្នក​ណា​មួយ​នៅ​ផែន‌ដី​ដូច​គាត់​ឡើយ ជា​អ្នក​ដែល​គ្រប់​លក្ខណ៍​ហើយ​ទៀង​ត្រង់ ក៏​កោត​ខ្លាច​ដល់​ព្រះ ហើយ​ចៀស​ចេញ​ពី​សេចក្ដី​អាក្រក់​ផង»។ សាតាំង​ទូល​ឆ្លើយ​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ដែល​យ៉ូប​កោត​ខ្លាច​ដល់​ព្រះ‌អង្គ តើ​ឥត​មាន​ប្រយោជន៍​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​គ្រួ និង​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន​ផង​ទេ​ឬ ព្រះ‌អង្គ​បាន​ប្រទាន​ពរ​ដល់​ការ​ដែល​ដៃ​គាត់​ធ្វើ ទ្រព្យ‌សម្បត្តិ​គាត់​ក៏​បាន​ចម្រើន​ឡើង​នៅ​លើ​ផែនដី ដូច្នេះ ចូរ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ»។

អាន យ៉ូប 1