យ៉ូហាន 16:12-14

យ៉ូហាន 16:12-14 គកស១៦

ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​បាន​ទេ។ ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។ ព្រះ‌អង្គ​នឹង​តម្កើង​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។

អាន យ៉ូហាន 16