នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងចានក្លាំ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ហើយយកក្រមាដែលព្រះអង្គក្រវាត់ចង្កេះមកជូត។ ពេលព្រះអង្គមកដល់ ស៊ីម៉ូន-ពេត្រុស គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គលាងជើងឲ្យទូលបង្គំឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក អ្នកគ្មានចំណែកជាមួយខ្ញុំទេ»។ ស៊ីម៉ូន-ពេត្រុសទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ សូមលាងដល់ទាំងដៃទាំងក្បាលផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។ ព្រះអង្គជ្រាបថា អ្នកណាដែលនឹងនាំគ្នាមកចាប់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនមែនស្អាតទាំងអស់គ្នាទេ»។ កាលព្រះអង្គលាងជើងគេរួចហើយ ព្រះអង្គពាក់ព្រះពស្ត្រឡើងវិញ ក៏គង់នៅតុ មានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំទើបនឹងធ្វើនេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវបម្រើមិនធំជាងចៅហ្វាយទេ ហើយអ្នកដែលគេចាត់គេឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅនោះដែរ។ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម មានពរហើយ។
អាន យ៉ូហាន 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 13:1-17
10 Days
Let’s slow down this Holy Week and learn from Christ’s final days on earth. Each day we will receive lessons or gifts that He took the time to give. Do you need a fresh reminder of what mattered most to Christ—that you love His people and follow Him? What could He want to teach you this Holy Week?
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ