យ៉ូហាន 1:1-12

យ៉ូហាន 1:1-12 គកស១៦

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ។ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ព្រះ​តាំង​ពី​ដំបូង គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ដែល​បាន​កើត​មក​មាន​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​នៃ​មនុស្ស​លោក។ ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​មិន​យល់​ដល់​ពន្លឺ​ទេ។ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូហាន ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក។ លោក​បាន​មក​ដើម្បី​ធ្វើ​បន្ទាល់​ពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ជឿ តាម​រយៈ​លោក លោក​មិន​មែន​ជា​ពន្លឺ​នោះ​ទេ គឺ​មក​គ្រាន់​តែ​ធ្វើ​បន្ទាល់​ពី​ពន្លឺ​ប៉ុណ្ណោះ។ ពន្លឺ​ដ៏​ពិត​ដែល​មក​ក្នុង​លោកីយ៍ គឺ​ជា​ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់។ ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ

អាន យ៉ូហាន 1