យេរេមា 22:10-12
យេរេមា 22:10-12 គកស១៦
កុំយំនឹងមនុស្សដែលស្លាប់ឡើយ ក៏កុំសោកស្តាយគេដែរ ត្រូវឲ្យយំជាខ្លាំងនឹងអ្នកដែលចាកចេញពីទីនេះវិញ ដ្បិតគេនឹងមិនដែលវិលមកទៀតឡើយ ក៏មិនដែលឃើញស្រុកកំណើតរបស់ខ្លួនទៀតផង។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាលូម ជាបុត្រយ៉ូសៀស ស្តេចយូដា ដែលសោយរាជ្យជំនួសយ៉ូសៀស ជាបិតា ហើយបានចាកចេញពីទីនេះទៅហើយ គេនឹងមិនមកទីនេះវិញទេ នៅកន្លែងណាដែលត្រូវចាប់នាំទៅជាឈ្លើយ គេនឹងស្លាប់នៅទីនោះ ឥតដែលឃើញស្រុកនេះទៀតឡើយ។


