ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ បើកាលណាគេសួរអ្នកថា តើឲ្យយើងចេញទៅឯណា? ចូរអ្នកប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯពួកណាដែលសម្រាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសម្រាប់ដាវ ឲ្យគេទៅឯដាវទៅ និងពួកណាដែលសម្រាប់អំណត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសម្រាប់ទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ។ យើងនឹងឲ្យមានគ្រោះកាចបួនយ៉ាងកើតឡើង សម្រាប់ដាក់ទោសគេ គឺដាវសម្រាប់កាប់សម្លាប់ ឆ្កែសម្រាប់ហែកស៊ី សត្វហើរលើអាកាស ហើយសត្វព្រៃនៅផែនដីសម្រាប់ជញ្ជែងស៊ី ហើយបំផ្លាញផង។ យើងនឹងបោះទៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាណាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា និងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់អ្នក? ឬអ្នកណានឹងសោកស្តាយអ្នក? តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក? អ្នកបានបោះបង់យើងហើយ អ្នកបានរាថយចេញ ហេតុនោះបានជាយើងលូកដៃទៅទាស់នឹងអ្នក ហើយបំផ្លាញអ្នក យើងលែងស្ដាយស្រណោះទៀតហើយ។ យើងបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក យើងបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺយើងបានបំផ្លាញប្រជារាស្ត្ររបស់យើងហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ។ យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។ ស្ត្រីណាដែលបានបង្កើតកូនប្រាំពីរនាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខ ឯពួកដែលនៅសល់ យើងនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
អាន យេរេមា 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យេរេមា 15:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ