រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន គឺប្រយោជន៍តែនឹងឲ្យអស់ទាំងជំនាន់នៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីបង្រៀនឲ្យគេចេះច្បាំង គឺអស់អ្នកដែលមិនធ្លាប់ស្គាល់ចម្បាំងពីមុនមក។ ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។ សាសន៍ទាំងនោះគឺសម្រាប់ល្បងលពួកអ៊ីស្រាអែល ដើម្បីឲ្យដឹងថា តើពួកអ៊ីស្រាអែលគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់មកបុព្វបុរសរបស់គេ ដោយសារលោកម៉ូសេឬទេ។
អាន ពួកចៅហ្វាយ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 3:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ