យ៉ាកុប 3:6-10

យ៉ាកុប 3:6-10 គកស១៦

ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។ គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ មនុស្ស​អាច​ផ្សាំង​វា​បាន ហើយ​សត្វ​នៅ​ក្នុង​សមុទ្រ ក៏​គេ​អាច​នឹង​ផ្សាំង​បាន​ដែរ តែ​គ្មាន​អ្នក​ណា​អាច​ផ្សាំង​អណ្តាត​បាន​ឡើយ វា​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ពុល ដែល​នាំ​ឲ្យ​ស្លាប់។ ដោយ​សារ​អណ្តាត យើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌វរបិតា ហើយ​ដោយ​សារ​អណ្ដាត យើង​ជេរ​ប្រទេច​បណ្តាសា​មនុស្ស ដែល​កើត​មក​ដូច​រូប​អង្គ​ព្រះ។ មាន​ទាំង​ពាក្យ​ឲ្យ​ពរ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​មួយ។ បង‌ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។

អាន យ៉ាកុប 3