យ៉ាកុប 3:2-6

យ៉ាកុប 3:2-6 គកស១៦

ដ្បិត​យើង​ទាំង​អស់​គ្នា​ជំពប់​ជា​ញឹក​ញាប់ ហើយ​បើ​អ្នក​ណា​មិន​ជំពប់​ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ក៏​អាច​នឹងទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ។ ប្រសិន‌បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្តាប់​បង្គាប់​យើង នោះ​យើង​ក៏​អាច​ញាក់​រូប‌កាយ​របស់​វា​ទាំង​មូល​បាន​ដែរ។ សូម​គិត​មើល​ពី​សំពៅ ទោះ​បី​វា​ធំ​ដល់​ម៉្លេះ ហើយ​ត្រូវ​ខ្យល់​បក់​គំហុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ​សារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្តាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​តូច​មួយ​មែន ប៉ុន្តែ ចេះ​អួត​អាង​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ភ្លើង​បន្តិច​ក៏​អាច​នឹង​ឆាប​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ! ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។

អាន យ៉ាកុប 3