យ៉ាកុប 3:2-6
យ៉ាកុប 3:2-6 គកស១៦
ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។ សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។ មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។


