បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។ ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។ សូមគិតមើលពីសំពៅ ទោះបីវាធំដល់ម៉្លេះ ហើយត្រូវខ្យល់បក់គំហុកខ្លាំងយ៉ាងណាក៏ដោយ តែអ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ រីឯអណ្តាតក៏ដូច្នោះដែរ វាជាអវយវៈតូចមួយមែន ប៉ុន្តែ ចេះអួតអាងសម្បើមណាស់។ មើលចុះ សូម្បីតែភ្លើងបន្តិចក៏អាចនឹងឆាបឆេះព្រៃមួយយ៉ាងធំបានដែរ! ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ តែគ្មានអ្នកណាអាចផ្សាំងអណ្តាតបានឡើយ វាជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសពុល ដែលនាំឲ្យស្លាប់។ ដោយសារអណ្តាត យើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះវរបិតា ហើយដោយសារអណ្ដាត យើងជេរប្រទេចបណ្តាសាមនុស្ស ដែលកើតមកដូចរូបអង្គព្រះ។ មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ?
អាន យ៉ាកុប 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 3:1-11
16 ថ្ងៃ
ប្រសិនបើអ្នកជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ នោះសកម្មភាពរបស់អ្នកគួរតែឆ្លុះបញ្ចាំងពីជីវិតថ្មីរបស់អ្នក។ ដាក់ជំនឿរបស់អ្នកទៅក្នុងសកម្មភាព។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ាកុប នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ