ចូរទុកឲ្យចិត្តអំណត់នោះ បានធ្វើការសម្រេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ។ ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន។ សូមឲ្យបងប្អូនណា ដែលមានសណ្ឋានទាបថោកបានត្រេកអរឡើង ដ្បិតព្រះបានលើកតម្កើងគេហើយ ឯអ្នកមានវិញក៏ត្រូវត្រេកអរដែរ ដោយព្រះទ្រង់បន្ទាបគេចុះ ព្រោះគេនឹងត្រូវរុះរោយទៅដូចជាផ្កាស្មៅ។ ដ្បិតថ្ងៃរះឡើង មានចំហាយក្តៅនៅពេលណា ស្មៅក៏ក្រៀមស្វិត ផ្កាក៏រុះរោយ ហើយលម្អរបស់វាក៏បាត់បង់ទៅ។ ដូច្នេះ អ្នកមានក៏នឹងត្រូវស្រពោនទៅក្នុងកិច្ចការរបស់ខ្លួនយ៉ាងនោះដែរ។
អាន យ៉ាកុប 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 1:4-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ