នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។ នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងសេរភីមដែលបន្លឺនោះ ហើយមានផ្សែងពេញព្រះដំណាក់។ នោះខ្ញុំពោលថា៖ «វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។ ខណៈនោះ សេរភីមមួយបានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប មកប៉ះនឹងមាត់ខ្ញុំ ដោយពោលថា៖ «នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ អំពើទុច្ចរិតរបស់អ្នកបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យដែរ»។ បន្ទាប់មក ខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា៖ «តើយើងនឹងចាត់អ្នកណាឲ្យទៅ? តើអ្នកណានឹងទៅឲ្យយើង?» ខ្ញុំទូលឆ្លើយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ចូរទៅប្រាប់ជនជាតិនេះថា អ្នករាល់គ្នាស្តាប់ តែឥតយល់ ហើយមើល តែឥតដឹងឡើយ។ ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។ ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ា បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់ នៅកណ្ដាលស្រុក។ ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។
អាន អេសាយ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 6:1-13
7 Days
Are you tired of playing it safe with your faith? Are you ready to face your fears, build your faith, and unleash your potential? This 7-day Bible Plan from Life.Church Pastor Craig Groeschel’s book, Dangerous Prayers, dares you to pray dangerously—because following Jesus was never meant to be safe.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ