ក្រុងអើរាល ក្រុងអើរាល ជាទីក្រុងដែលដាវីឌបានគង់នៅ ចូរឲ្យគេធ្វើបុណ្យខួប រាល់ឆ្នាំតទៅ។ តែយើងនឹងធ្វើទុក្ខក្រុងអើរាល ហើយគេនឹងកើតមានសេចក្ដីសោយសោក និងការយំទួញ ឯក្រុងយេរូសាឡិមនឹងបានដូចជាក្រុងអើរាល ដែរ។ យើងនឹងបោះទ័ពឡោមព័ទ្ធអ្នក ព្រមទាំងដាក់ទាហានបង្ខាំងជុំវិញ ហើយចាត់ចែងគ្រឿងសឹកច្បាំងនឹងអ្នក។ នោះអ្នកនឹងត្រូវបន្ទាបចុះ ហើយនិយាយចេញពីដីមក សម្ដីអ្នកនឹងឮខ្សាវៗមកពីធូលីដី សំឡេងអ្នកនឹងចេញពីដីមកដូចជាសំឡេងរបស់គ្រូខាប គឺសម្ដីអ្នកនឹងឮខ្សឹបចេញពីធូលីដីមកយ៉ាងនោះឯង។ ប៉ុន្តែ ខ្មាំងសត្រូវជាសាសន៍ដទៃដ៏ច្រើនក្រៃលែងរបស់អ្នក នឹងដូចជាធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលប៉ើងបាត់ទៅ ហើយការនោះនឹងកើតមកភ្លាមមួយរំពេច
អាន អេសាយ 29
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 29:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ