អេសាយ 29:1-5

អេសាយ 29:1-5 គកស១៦

ក្រុង​អើរាល ក្រុង​អើរាល ជា​ទី​ក្រុង​ដែល​ដាវីឌ​បាន​គង់​នៅ ចូរ​ឲ្យ​គេ​ធ្វើ​បុណ្យ​ខួប រាល់​ឆ្នាំ​ត​ទៅ។ តែ​យើង​នឹង​ធ្វើ​ទុក្ខ​ក្រុង​អើរាល ហើយ​គេ​នឹង​កើត​មាន​សេចក្ដី​សោយ‌សោក និង​ការ​យំ​ទួញ ឯ​ក្រុង​យេរូសាឡិម​នឹង​បាន​ដូច​ជា​ក្រុងអើរាល ដែរ។ យើង​នឹង​បោះ​ទ័ព​ឡោម‌ព័ទ្ធ​អ្នក ព្រម​ទាំង​ដាក់​ទាហាន​បង្ខាំង​ជុំ‌វិញ ហើយ​ចាត់​ចែង​គ្រឿង​សឹក​ច្បាំង​នឹង​អ្នក។ នោះ​អ្នក​នឹង​ត្រូវ​បន្ទាប​ចុះ ហើយ​និយាយ​ចេញ​ពី​ដី​មក សម្ដី​អ្នក​នឹង​ឮ​ខ្សាវៗ​មក​ពី​ធូលី​ដី សំឡេង​អ្នក​នឹង​ចេញ​ពី​ដី​មក​ដូច​ជា​សំឡេង​របស់​គ្រូ​ខាប គឺ​សម្ដី​អ្នក​នឹង​ឮ​ខ្សឹប​ចេញ​ពី​ធូលី​ដី​មក​យ៉ាង​នោះ​ឯង។ ប៉ុន្តែ ខ្មាំង​សត្រូវ​ជា​សាសន៍​ដទៃ​ដ៏​ច្រើន​ក្រៃ‌លែង​របស់​អ្នក នឹង​ដូច​ជា​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​ប៉ើង​បាត់​ទៅ ហើយ​ការ​នោះ​នឹង​កើត​មក​ភ្លាម​មួយ​រំពេច

អាន អេសាយ 29