ហូសេ 5:13-15

ហូសេ 5:13-15 គកស១៦

កាល​អេប្រាអិម​ឃើញ​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រាអិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ហើយ​ចាត់​គេ​ទៅ​គាល់​ស្ដេច​ដ៏​ជា​ធំ ប៉ុន្ដែ ស្ដេច​នោះ​មិន​អាច​ព្យាបាល ឬ​ប្រោស​របួស​របស់​អ្នក​ឲ្យជា​សះ​បាន​ឡើយ។ ដ្បិត​យើង​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រាអិម ហើយ​ដូច​ជា​សិង្ហ​ស្ទាវ​ដល់​ពូជ‌ពង្ស​យូដា។ យើង គឺ​យើង​នេះ​ហើយ​នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ យើង​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​បាន​ឡើយ។ យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​យើង ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។

អាន ហូសេ 5