កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន ហើយយូដាឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។ ដ្បិតយើងនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចជាសិង្ហស្ទាវដល់ពូជពង្សយូដា។ យើង គឺយើងនេះហើយនឹងហែកគេ រួចចេញទៅបាត់ យើងនឹងពាំយកគេទៅ ឥតមានអ្នកណាអាចជួយឲ្យរួចបានឡើយ។ យើងនឹងវិលត្រឡប់ទៅរកកន្លែងរបស់យើង រហូតទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខយើង ដ្បិតនៅពេលណាគេមានអាសន្ន គេនឹងស្វែងរកយើងយ៉ាងអស់ពីចិត្ត។
អាន ហូសេ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហូសេ 5:13-15
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ