ដូច្នេះ កាលកំពុងនៅមានព្រះបន្ទូលសន្យា ឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គនៅឡើយ ចូរយើងភ័យខ្លាចចុះ ក្រែងអ្នករាល់គ្នាណាម្នាក់ មើលទៅដូចជាឈោងទៅមិនដល់។ ដ្បិតដំណឹងល្អបានមកដល់យើង ដូចជាគេដែរ ប៉ុន្តែ ព្រះបន្ទូលដែលគេបានឮ គ្មានប្រយោជន៍ដល់គេសោះ ព្រោះមិនបានភ្ជាប់នឹងជំនឿ រួមជាមួយអស់អ្នកដែលបានស្ដាប់។ ព្រះទ្រង់មានព្រះបន្ទូលថា៖ «យើងបានស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» តែចំពោះយើងវិញ យើងជឿថានឹងបានចូលទៅក្នុងសេចក្ដីសម្រាកនោះ ទោះបើកិច្ចការទាំងប៉ុន្មានបានសម្រេច តាំងពីកំណើតពិភពលោកមកក៏ដោយ។ ដ្បិតមានកន្លែងមួយ ដែលព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរដូច្នេះថា៖ «ហើយព្រះទ្រង់សម្រាក ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ នៅថ្ងៃទីប្រាំពីរ»។ ហើយនៅកន្លែងនេះ ព្រះអង្គមានព្រះបន្ទូលម្តងទៀតថា៖ «ពួកគេនឹងមិនបានចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ»។ ដូច្នេះ ក្នុងកាលដែលនៅតែបើកឲ្យអ្នកខ្លះចូលទៅក្នុងសេចក្ដីសម្រាកនោះ ហើយអស់អ្នកដែលឮដំណឹងល្អពីដើមមិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់។ ព្រះអង្គកំណត់ «ថ្ងៃនេះ» មួយទៀត ដោយមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌក្រោយមកទៀត ដូចមានសេចក្ដីដកស្រង់រួចមកហើយថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ»។ ដ្បិត ប្រសិនបើលោកយ៉ូស្វេបានឲ្យគេសម្រាកមែន នោះព្រះមិនមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ដូច្នេះ នៅតែមានសប្ប័ទ ជាថ្ងៃសម្រាកសម្រាប់ប្រជារាស្ត្ររបស់ព្រះដដែល ដ្បិតអ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះ នោះក៏បានសម្រាកពីការនឿយហត់ទាំងប៉ុន្មាន ដូចជាព្រះបានសម្រាកពីកិច្ចការរបស់ព្រះអង្គដែរ។ ដូច្នេះ យើងត្រូវសង្វាតចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាម្នាក់ ដួលទៅតាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ។ ដ្បិតព្រះបន្ទូលរបស់ព្រះរស់នៅ ហើយពូកែ ក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត។ គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។ ដូច្នេះ ដោយយើងមានសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់មួយអង្គ ដែលបានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ នោះយើងត្រូវកាន់ជាប់តាមជំនឿដែលយើងប្រកាសនោះចុះ។ ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។
អាន ហេព្រើរ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហេព្រើរ 4:1-15
3 Days
If you’re tired, burnt out, doubting your faith, or wondering how to access God’s presence, this three-day Bible Plan is for you. Craig Groeschel, senior pastor of Life.Church, uses Hebrews 4 as a guide to finding rest, finding faith, and finding God. With short videos each day, Craig will guide you through three powerful Let Us invitations. Let’s start.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ