ហេព្រើរ 10:12-20

ហេព្រើរ 10:12-20 គកស១៦

រីឯ​ព្រះ‌គ្រីស្ទ​វិញ ក្រោយ​ពី​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា​តែ​មួយ​សម្រាប់​អំពើ​បាបជា​រៀង​រហូត​រួច​មក ព្រះ‌អង្គ​ក៏​បាន​គង់​ខាង​ស្តាំ​នៃ​ព្រះ ទាំង​រង់​ចាំ​តាំង​ពី​ពេល​នោះ រហូត​ទាល់​តែ​ព្រះ​បាន​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ជា​កំណល់​កល់​ព្រះ‌បា​ទព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​អស់​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ឲ្យ​បាន​គ្រប់​លក្ខណ៍​ជា​រៀង​រហូត ដោយ​សារ​តង្វាយ​តែ​មួយ​គត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​ធ្វើ​បន្ទាល់​ប្រាប់​យើង​ដែរ ក្រោយ​ពេល​ដែលទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។ ព្រះ‌អង្គ​ក៏មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «យើង​នឹង​លែង​នឹក​ចាំ​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត» ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។ ហេតុ​នេះ បង‌ប្អូន​អើយ ដោយ​យើង​មាន​ចិត្ត​ជឿ​ជាក់​នឹង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ តាម​ផ្លូវ​ដែល​ព្រះ‌អង្គបាន​បើក​ឲ្យ​យើង ជា​ផ្លូវ​ថ្មី ហើយ​រស់ ឆ្លង​កាត់​វាំងនន គឺ​ជា​រូប​សាច់​ព្រះ‌អង្គ

អាន ហេព្រើរ 10