ហេព្រើរ 10:12-20
ហេព្រើរ 10:12-20 គកស១៦
រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ ទាំងរង់ចាំតាំងពីពេលនោះ រហូតទាល់តែព្រះបានដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ ជាកំណល់កល់ព្រះបាទព្រះអង្គ។ ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។ ព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើបន្ទាល់ប្រាប់យើងដែរ ក្រោយពេលដែលទ្រង់មានព្រះបន្ទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា នេះជាសេចក្ដីសញ្ញាដែលយើងនឹងតាំងជាមួយពួកគេក្រោយគ្រានោះ គឺថា យើងនឹងដាក់ក្រឹត្យវិន័យនៅក្នុងចិត្តរបស់គេ ហើយចារក្រឹត្យវិន័យទាំងនោះនៅក្នុងគំនិតរបស់គេ»។ ព្រះអង្គក៏មានព្រះបន្ទូលបន្ថែមទៀតថា៖ «យើងនឹងលែងនឹកចាំពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀត» ដូច្នេះ ទីណាមានការលើកលែងទោសឲ្យរួចពីសេចក្ដីទាំងនោះ ទីនោះមិនចាំបាច់ថ្វាយតង្វាយ ដោយព្រោះបាបទៀតឡើយ។ ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ

