នេះជាសេចក្ដីទំនាយថ្លែងទំនាយយ៉ាងធ្ងន់ ដែលហោរាហាបាគុកបានឃើញ។ ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ? ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញអំពើទុច្ចរិត ហើយឲ្យទូលបង្គំមើលឃើញតែទំនាស់ចិត្តដូច្នេះ? ដ្បិតមានសុទ្ធតែការបំផ្លាញ និងអំពើឃោរឃៅនៅមុខទូលបង្គំ ក៏មានតែការឈ្លោះប្រកែក និងការទាស់ទែងគ្នាកើតឡើង។ ហេតុដូច្នេះ បញ្ញត្តិច្បាប់បានអន់ថយទៅ ហើយសេចក្ដីយុត្តិធម៌មិនលេចមកឲ្យឃើញឡើយ ដ្បិតមនុស្សអាក្រក់ឡោមព័ទ្ធមនុស្សសុចរិត លែងមានយុត្តិធម៌ទៀតហើយ។ ចូរពិចារណាមើល ក្នុងចំណោមសាសន៍ដទៃទាំងប៉ុន្មាន ចូរមើលទៅ ហើយមានសេចក្ដីអស្ចារ្យដ៏ពន្លឹកចុះ ដ្បិតនៅក្នុងជំនាន់របស់ឯងនេះ យើងកំពុងតែធ្វើការមួយ ដែលឯងរាល់គ្នាមិនព្រមជឿទេ ទោះបើមានគេប្រាប់ក៏ដោយ។ ដ្បិតមើល៍! យើងនឹងតាំងសាសន៍ខាល់ដេឡើង ជាសាសន៍ដែលមួម៉ៅ ហើយរហ័សរហាល់ គេនឹងលើកគ្នាដើរកាត់ផែនដីទាំងមូល ដើម្បីនឹងចាប់យកទីលំនៅដែលមិនមែនជារបស់ខ្លួន គេគួរស្ញែងខ្លាច ហើយមានភាពគួរស្បើម សេចក្ដីយុត្តិធម៌ និងយសសក្តិរបស់គេ មកតែពីខ្លួនគេទេ។ ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី គេមកដើម្បីរឹបជាន់ មុខគេទៅខាងមុខទៀត គេប្រមូលបានឈ្លើយដូចជាខ្សាច់ គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ រួចហួសទៅដូចជាខ្យល់ ហើយកន្លងទៅ ព្រមទាំងនាំឲ្យខ្លួនមានទោស គឺគេនឹងយកកម្លាំងរបស់ខ្លួនទុកជាព្រះ។
អាន ហាបាគុក 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ហាបាគុក 1:1-11
9 ថ្ងៃ
ហាបាគុកសួរយ៉ាងធំថា «ហេតុអ្វីបានជាព្រះ? នៅដើមដំបូងនៃសំណួរ និងចម្លើយជាច្រើនជាមួយព្រះអំពីរបៀបដែលគាត់ធ្វើការនៅក្នុងពិភពលោកដ៏អាក្រក់មួយ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហាបាគុក ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ