ក្រោយមក ប្រពន្ធរបស់ចៅហ្វាយលោកចេះតែដៀងភ្នែកមើលលោកយ៉ូសែប ហើយនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកបានបដិសេធ ហើយពោលទៅប្រពន្ធចៅហ្វាយខ្លួនថា៖ «មើល៍! ចៅហ្វាយខ្ញុំឥតដឹងថាមានអ្វីៗនៅនឹងខ្ញុំ នៅក្នុងផ្ទះនេះផង លោកបានប្រគល់អ្វីៗទាំងអស់របស់លោកមកក្នុងដៃរបស់ខ្ញុំ។ គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?» រីឯនាងចេះតែនិយាយទៅលោកយ៉ូសែបរាល់ថ្ងៃ តែលោកមិនព្រមស្ដាប់តាម ហើយទៅដេកជាមួយនាង ឬទៅជិតនាងឡើយ។ ថ្ងៃមួយ កាលលោកចូលទៅធ្វើការក្នុងផ្ទះ ហើយគ្មានអ្នកណាមួយនៅក្នុងផ្ទះសោះ នាងក៏ចាប់អាវរបស់លោក ទាំងនិយាយថា៖ «មកដេកជាមួយខ្ញុំ!»។ ប៉ុន្ដែ លោកយ៉ូសែបរលាស់អាវចោលក្នុងដៃនាង ហើយរត់ចេញមកក្រៅ។ កាលនាងឃើញថា លោកចោលអាវក្នុងដៃនាង ហើយរត់ចេញមកក្រៅដូច្នេះ នាងក៏ស្រែកហៅមនុស្សដែលនៅក្នុងផ្ទះមកប្រាប់ថា៖ «មើលចុះ ប្ដីខ្ញុំបាននាំសាសន៍ហេព្រើរម្នាក់នេះមកឲ្យមើលងាយយើង! វាចូលមកបម្រុងនឹងដេកជាមួយខ្ញុំ តែខ្ញុំបានស្រែកយ៉ាងខ្លាំង ហើយកាលវាឮសំឡេងដែលខ្ញុំស្រែកឡើង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ នាងបានទុកអាវរបស់លោកយ៉ូសែបនៅក្បែរខ្លួន ចាំទម្រាំចៅហ្វាយរបស់លោកវិលត្រឡប់មកផ្ទះវិញ នាងជម្រាបប្ដីតាមពាក្យដដែលនោះថា៖ «អាបាវសាសន៍ហេព្រើរដែលបងបាននាំមកនោះ វាចូលមកចង់មើលងាយខ្ញុំ តែដោយខ្ញុំស្រែកហៅគេយ៉ាងខ្លាំង វាក៏ទុកអាវចោលនៅក្បែរខ្ញុំ ហើយរត់ចេញទៅក្រៅបាត់»។ កាលចៅហ្វាយរបស់លោក បានឮពាក្យដែលប្រពន្ធប្រាប់ថា បាវរបស់លោកបានប្រព្រឹត្តនឹងនាងដូច្នេះ លោកក្តៅក្រហាយជាខ្លាំង។ ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។ ព្រះយេហូវ៉ាគង់ជាមួយលោកយ៉ូសែប ហើយព្រះអង្គសម្ដែងព្រះហឫទ័យសប្បុរសចំពោះលោក ព្រមទាំងធ្វើឲ្យមេគុកមានចិត្តសន្ដោសដល់លោក។ មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ មេគុកលែងខ្វល់ខ្វាយនឹងអ្វីដែលគាត់បានប្រគល់ឲ្យលោកយ៉ូសែបធ្វើនោះហើយ ព្រោះព្រះយេហូវ៉ាគង់ជាមួយលោក ហើយកិច្ចការអ្វីដែលលោកធ្វើ ព្រះយេហូវ៉ាធ្វើឲ្យចម្រើនឡើងទាំងអស់។
អាន លោកុប្បត្តិ 39
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 39:7-23
4 Days
Most of us will spend about 50 percent of our adult life at work. We want to know our work has meaning – that our work matters. But stress, demands and adversity can cause us to see work as hard – something to get through. This reading plan will help you recognize the power you have to choose a positive meaning for your work that is rooted in faith.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ