លោកុ‌ប្បត្តិ 37:5-9

លោកុ‌ប្បត្តិ 37:5-9 គកស១៦

មាន​ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្តិ ហើយ​ក៏​តំណាល​សប្ដិ​នោះ​ប្រាប់​បងៗ តែ​គេ​រឹត​តែ​ស្អប់​គាត់​ខ្លាំង​ឡើង។ គាត់​ប្រាប់​ពួក‌គេ​ថា៖ «សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។ បងៗ​ពោល​មក​គាត់​ថា៖ «តើ​ឯង​ចង់​សោយ​រាជ្យ​លើ​យើង​មែន​ឬ? តើ​ឯង​ចង់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ?» ដូច្នេះ គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សម្ដី​របស់​គាត់។ គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។