លោកុ‌ប្បត្តិ 22:1-5

លោកុ‌ប្បត្តិ 22:1-5 គកស១៦

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បងល​លោក​អ័ប្រា‌ហាំ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អ័ប្រា‌ហាំ!»។ លោក​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក ជា​កូន​សម្លាញ់​តែ​មួយ​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរីយ៉ា​ទៅ រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត​នៅ​ទី​នោះ នៅ​លើ​ភ្នំ​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក»។ លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។ លុះ​ដល់​ថ្ងៃ​ទី​បី លោក​អ័ប្រា‌ហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ ពេល​នោះ លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​របស់​លោក​ថា៖ «ចូរ​នៅ​ទី​នេះ​ជាមួយ​លា​សិន ខ្ញុំនឹង​ទៅ​ថ្វាយ​បង្គំ​ជា‌មួយ​កូន​ខ្ញុំនៅ​ទី​នោះ រួច​យើង​នឹង​ត្រឡប់​មក​រក​ឯង​វិញ»។