ស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ គេក៏ចាប់ឡុត ជាក្មួយរបស់លោកអាប់រ៉ាម ដែលនៅក្រុងសូដុម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ នាំយកទៅជាមួយ។ ពេលនោះ មានមនុស្សម្នាក់ដែលរត់រួច បានមកជម្រាបលោកអាប់រ៉ាម ជាសាសន៍ហេព្រើរ ដែលរស់នៅត្រង់ដើមម៉ៃសាក់របស់ម៉ាមរេ សាសន៍អាម៉ូរី ដែលជាបងប្អូនរបស់អែសកុល និងអាន់នើរ។ អ្នកទាំងនេះជាសម្ព័ន្ធមិត្តរបស់លោកអាប់រ៉ាម។ កាលលោកអាប់រ៉ាមបានឮថា គេបានចាប់ក្មួយរបស់លោកទៅជាឈ្លើយ លោកក៏នាំមនុស្សដែលកើតក្នុងផ្ទះរបស់លោក សុទ្ធតែជាមនុស្សថ្នឹកសង្គ្រាម ចំនួនបីរយដប់ប្រាំបីនាក់ ហើយដេញតាមរហូតទៅដល់ក្រុងដាន់។ លោកបានបែងចែកកម្លាំងទ័ពរបស់លោក ទាំងលោក ទាំងពួកបាវបម្រើរបស់លោក ច្បាំងនឹងស្ដេចទាំងនោះទាំងយប់ ក៏វាយគេ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកនាំយកទ្រព្យសម្បត្តិទាំងប៉ុន្មានមកវិញ ព្រមទាំងនាំឡុតជាក្មួយ និងទ្រព្យសម្បត្តិរបស់គាត់ ទាំងពួកស្ត្រី និងមនុស្សទាំងអស់មកជាមួយដែរ។
អាន លោកុប្បត្តិ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 14:11-16
5 Days
Do you long to “make disciples who make disciples,” to follow Jesus’ mandate in the Great Commission (Matthew 28:18-20)? If so, you may have found that it can be difficult to find role models for this process. Whose example can you follow? What does disciplemaking look like in everyday life? Let’s look into the Old Testament to see how five men and women invested in others, Life-to-Life®.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ