អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។ ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះនៅឯណា? ដ្បិតខ្ញុំមានបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះ អ្នករាល់គ្នាសឹងតែខ្វេះភ្នែកឲ្យខ្ញុំទៀតផង ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន។ ឥឡូវនេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិតឬ?
អាន កាឡាទី 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 4:13-16
20 ថ្ងៃ
«ដោយសេចក្ដីជំនឿតែមួយគត់» យើងត្រូវបានសង្គ្រោះ មិនមែនដោយអ្វីដែលយើងធ្វើដើម្បីទទួលបានអំណោយនៃសេចក្ដីសង្គ្រោះនោះទេ នោះគឺជាសារដ៏ច្បាស់ និងផ្ទាល់នៃសំបុត្រទៅកាន់ពួកកាឡាទី។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកាឡាទី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ