ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបើអ្នកនោះជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។ ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានត្រឡប់ជាកូនរបស់ព្រះអង្គ ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។
អាន កាឡាទី 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 4:1-7
20 ថ្ងៃ
«ដោយសេចក្ដីជំនឿតែមួយគត់» យើងត្រូវបានសង្គ្រោះ មិនមែនដោយអ្វីដែលយើងធ្វើដើម្បីទទួលបានអំណោយនៃសេចក្ដីសង្គ្រោះនោះទេ នោះគឺជាសារដ៏ច្បាស់ និងផ្ទាល់នៃសំបុត្រទៅកាន់ពួកកាឡាទី។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកាឡាទី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ