កាឡាទី 3:26-29

កាឡាទី 3:26-29 គកស១៦

ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។ ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។

អាន កាឡាទី 3