ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «នេះគឺជាក្រុងយេរូសាឡិម ដែលយើងបានតាំងឲ្យនៅកណ្ដាលអស់ទាំងសាសន៍ និងប្រទេសទាំងប៉ុន្មាននៅជុំវិញ។ ប៉ុន្តែ គេបានរឹងទទឹងនឹងបញ្ញត្តិច្បាប់របស់យើង ដោយប្រព្រឹត្តអំពើអាក្រក់ លើសជាងអស់ទាំងសាសន៍ ហើយរឹងទទឹងនឹងក្រឹត្យក្រមរបស់យើង លើសជាងប្រទេសនៅជុំវិញទាំងប៉ុន្មាន ដ្បិតគេបានបោះបង់ចោលបញ្ញត្តិច្បាប់របស់យើងឥតដែលដើរតាមសោះ»។ ហេតុនោះ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះអ្នករាល់គ្នាជ្រួលជ្រើមលើសជាងអស់ទាំងសាសន៍ដែលនៅជុំវិញ អ្នកមិនបានដើរតាមច្បាប់ ឬរក្សាបញ្ញត្តិរបស់យើង ហើយក៏មិនបានប្រព្រឹត្តតាមបញ្ញត្តិរបស់សាសន៍ទាំងប៉ុន្មាន ដែលនៅជុំវិញអ្នកផង។ បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា គឺយើងនេះហើយ បានទាស់នឹងអ្នក យើងនឹងសម្រេចសេចក្ដីយុត្តិធម៌ នៅកណ្ដាលអ្នក ឲ្យសាសន៍ដទៃបានឃើញដែរ។ យើងនឹងធ្វើការមួយនៅក្នុងអ្នក ជាការដែលយើងមិនដែលធ្វើពីដើមមក ហើយទៅមុខទៀតក៏មិនដែលធ្វើឲ្យដូចឡើយ ដោយព្រោះអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នក។ ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។ ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។ មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។ គឺយ៉ាងនោះឯង ដែលសេចក្ដីក្រោធរបស់យើងនឹងបានសម្រេច ហើយយើងនឹងឲ្យសេចក្ដីក្រោធរបស់យើងនៅលើគេ នោះយើងនឹងបានរសាយចិត្ត កាលណាយើងបានសម្រេចសេចក្ដីក្រោធរបស់យើងដល់គេ នោះគេនឹងដឹងថា ជាយើងនេះហើយ គឺព្រះយេហូវ៉ា ជាព្រះដែលប្រច័ណ្ឌ។ យើងនឹងធ្វើឲ្យអ្នកហិនវិនាស ត្រូវគេមើលងាយ នៅកណ្ដាលអស់ទាំងសាសន៍ដែលនៅជុំវិញអ្នក និងអស់អ្នកដែលដើរកាត់តាមនោះ។ អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។ ពេលយើងប្រើព្រួញជាសេចក្ដីអំណត់ ព្រួញបំផ្លាញដែលយើងនឹងចាត់មកលើអ្នករាល់គ្នា យើងនឹងធ្វើឲ្យមានអំណត់កាន់តែច្រើនឡើងៗទៅលើអ្នក ហើយនឹងផ្តាច់ស្បៀងអាហាររបស់អ្នករាល់គ្នា។ យើងនឹងចាត់អំណត់ សត្វកំណាចមកលើអ្នករាល់គ្នា សត្វនោះនឹងប្រហារកូនចៅរបស់អ្នករាល់គ្នា ហើយនឹងមានទាំងអាសន្នរោគ និងឈាមមកកណ្ដាលអ្នករាល់គ្នាដែរ យើងនឹងនាំដាវមកលើអ្នក យើងនេះ គឺយេហូវ៉ា បានចេញវាចាហើយ»។
អាន អេសេគាល 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 5:5-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ