អេសេគាល 48:1-9
អេសេគាល 48:1-9 គកស១៦
នេះជាឈ្មោះកុលសម្ព័ន្ធនីមួយៗ គឺចាប់ពីព្រំដែនខាងជើងតាមផ្លូវហេតឡូន ចាប់ពីឡេបូ-ហាម៉ាត ត្រឹមហាសា-អេណាន (ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត) លាតសន្ធឹងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធដាន់។ ជាប់នឹងទឹកដីរបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេស៊ើរ។ ជាប់នឹងទឹកដីរបស់អេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធណែបថាលី។ ជាប់នឹងទឹកដីរបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកមួយសម្រាប់កុលសម្ព័ន្ធម៉ាណាសេ។ ជាប់នឹងទឹកដីរបស់ម៉ាណាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេប្រាអិម។ ជាប់នឹងទឹកដីរបស់អេប្រាអិម ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកសម្រាប់កុលសម្ព័ន្ធរូបេន។ ជាប់នឹងទឹកដីរបស់រូបេន ចាប់ពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធយូដា។ ជាប់នឹងទឹកដីរបស់យូដា ចាប់ពីខាងកើតរហូតដល់ខាងលិច ជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយ គឺទទឹងពីរម៉ឺនប្រាំពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្ដាលនោះ។ ចំណែកតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះយេហូវ៉ា នោះត្រូវបណ្តោយពីរម៉ឺនប្រាំពាន់ខ្នាត និងទទឹងពីរម៉ឺន ហត្ថ។

