និក្ខមនំ 35:30-35

និក្ខមនំ 35:30-35 គកស១៦

បន្ទាប់​មក លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ថា៖ «មើល៍! ព្រះ‌យេហូវ៉ា​បាន​ហៅ​បេតសា‌លាល កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គាត់​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ ពេញ​ដោយ​គំនិត​វាង‌វៃ មាន​យោបល់ និង​ឲ្យ​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ ឲ្យ​គាត់​ចេះ​បង្កើត​ការ​យ៉ាង​ប្រសប់ គឺ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន ព្រម​ទាំង​ចេះ​ច្នៃ​ត្បូង​សម្រាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់។ ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​គាត់​ចេះ​បង្រៀន គឺ​ទាំង​ខ្លួន​គាត់ និង​អូហូ‌លីអាប់ ជា​កូន​អ័ហ៊ី‌សាម៉ាក់ ក្នុង​កុល‌សម្ព័ន្ធ​ដាន់​ដែរ។ ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មាន​គំនិត​វាង‌វៃ​គ្រប់​យ៉ាង សម្រាប់​ចាត់​ចែង​កិច្ច‌ការ​ខាង​ជាង​ចម្លាក់ អ្នក​រចនា អ្នក​ប៉ាក់ អ្នក​ត្បាញ​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត សម្រាប់​ធ្វើ​ការ​គ្រប់​យ៉ាង ព្រម​ទាំង​បង្កើត​គម្រោង​ការ​ថ្មី​ផង»។

អាន និក្ខមនំ 35