និក្ខមនំ 3:10-13

និក្ខមនំ 3:10-13 គកស១៦

ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។ លោក​ម៉ូសេ​ទូល​ព្រះ​ថា៖ «តើ​ទូល‌បង្គំ​ជា​អ្វី​ដែល​ត្រូវ​ទៅ​ជួប​ផារ៉ោន ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នៅ​ជា‌មួយ​អ្នក កាល​ណា​អ្នក​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​រាល់​គ្នា​នឹង​មក​ថ្វាយ​បង្គំ​ព្រះ​នៅ​លើ​ភ្នំ​នេះ ហើយ​នេះ​ជា​ទី​សម្គាល់​ថា យើង​បាន​ចាត់​អ្នក​ឲ្យ​ទៅ​មែន»។ ប៉ុន្ដែ លោក​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា៖ «ប្រសិន‌បើ​ទូល‌បង្គំ​ទៅ​ជួបពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ប្រាប់​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា" ហើយ​គេ​សួរ​ទូល‌បង្គំ​ថា "តើ​ព្រះ​អង្គ​មាន​ព្រះ‌នាម​អ្វី?" តើ​ទូល‌បង្គំ​ត្រូវ​ប្រាប់​គេ​ដូច​ម្តេច?»

អាន និក្ខមនំ 3