ត្រូវធ្វើតុមួយពីឈើនាងនួន បណ្តោយពីរហត្ថ ទទឹងមួយហត្ថ ហើយកម្ពស់មួយហត្ថកន្លះ។ ត្រូវស្រោបដោយមាសសុទ្ធ ហើយធ្វើគែមមាសនៅជុំវិញ។ ត្រូវធ្វើគែមតុកម្ពស់មួយទះ ហើយធ្វើក្បាច់ជាមាសភ្ជាប់នឹងគែមព័ទ្ធជុំវិញផង។ ត្រូវធ្វើកងមាសបួនសម្រាប់តុ ហើយដាក់ភ្ជាប់កងទាំងនោះ ទៅនឹងជ្រុងទាំងបួន ត្រង់ជើងតុទាំងបួន។ កងទាំងនោះត្រូវនៅជិតគែមតុ ដើម្បីស៊កឈើស្នែងសម្រាប់សែង។ ត្រូវយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបដោយមាសផង ឈើស្នែងទាំងនេះគឺសម្រាប់សែងតុ។ ត្រូវធ្វើថាស ផ្ទិល ប៉ាន់ និងពែងសម្រាប់តុនោះ ដើម្បីប្រើសម្រាប់តង្វាយច្រូច ហើយត្រូវធ្វើពីមាសសុទ្ធទាំងអស់។ ត្រូវដាក់នំបុ័ងតាំងទុកនៅលើតុនោះ នៅចំពោះយើងជានិច្ច។ ត្រូវយកមាសសុទ្ធធ្វើជាជើងចង្កៀង ឯជើងចង្កៀងនោះត្រូវឆ្លាក់ក្បាច់រចនាឲ្យមានជើងក្រោម តួ នប់ កន្សោមគ្រាប់ និងផ្កាត្រូវភ្ជាប់ជាមួយគ្នា។ ត្រូវមានមែកប្រាំមួយបែកចេញមកពីតួកណ្ដាល គឺជើងចង្កៀងម្ខាងមានមែកបី ហើយជើងចង្កៀងម្ខាងទៀតក៏មានមែកបីដែរ នៅលើមែកមួយ ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ មានទាំងកន្សោមគ្រាប់ និងផ្កាផង ឯមែកទាំងប្រាំមួយដែលបែកចេញពីតួជើងចង្កៀងមក នោះក៏ត្រូវមាននប់បី រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កា ដូចគ្នាទាំងអស់។ នៅតួជើងចង្កៀងត្រូវមាននប់បួន រាងដូចជាគ្រាប់ចំបក់ ព្រមទាំងកន្សោមគ្រាប់ និងផ្កាផង។ នៅក្រោមមែកពីរ ត្រូវមានកន្សោមគ្រាប់មួយ នៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយ ហើយនៅក្រោមមែកពីរទៀត ត្រូវមានកន្សោមគ្រាប់មួយដែរ មែកទាំងប្រាំមួយដែលបែកចេញពីជើងចង្កៀងមក នោះត្រូវមានដូចគ្នាគ្រប់ទាំងអស់។ កន្សោមគ្រាប់ និងមែកទាំងប៉ុន្មាន ត្រូវឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធភ្ជាប់ជាមួយគ្នា។ ត្រូវធ្វើចង្កៀងប្រាំពីរសម្រាប់ឲ្យគេដាក់នៅលើ ដើម្បីឲ្យមានពន្លឺចេញទៅខាងមុខ។ ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ។ ត្រូវយកមាសសុទ្ធមួយហាប មកធ្វើជើងចង្កៀង និងគ្រឿងប្រដាប់ទាំងអស់នោះ។ ត្រូវប្រយ័ត្នធ្វើឲ្យត្រឹមត្រូវតាមគំរូ ដូចដែលបានបង្ហាញអ្នកនៅលើភ្នំ។
អាន និក្ខមនំ 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 25:23-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ