ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀតមកលើផារ៉ោន និងស្រុកអេស៊ីព្ទ ក្រោយនោះមក ស្តេចនឹងបើកឲ្យអ្នករាល់គ្នាចេញពីទីនេះទៅ។ កាលណាស្ដេចបើកឲ្យអ្នករាល់គ្នាចេញទៅ ស្ដេចនឹងដេញអ្នករាល់គ្នាឲ្យចេញទៅទាំងអស់។ ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។ ព្រះយេហូវ៉ាក៏ធ្វើឲ្យបណ្ដាជនបានប្រកបដោយគុណនៅចំពោះសាសន៍អេស៊ីព្ទ ម្យ៉ាងទៀត លោកម៉ូសេជាមនុស្សដ៏សំខាន់នៅចំពោះពួកនាម៉ឺនមន្ត្រីរបស់ផារ៉ោន និងនៅចំពោះប្រជាជននៅក្នុងស្រុកអេស៊ីព្ទ។ លោកម៉ូសេទូលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ នៅកណ្ដាលអធ្រាត្រ យើងនឹងចេញទៅកណ្ដាលស្រុកអេស៊ីព្ទ។ កូនច្បងទាំងអស់នៅស្រុកអេស៊ីព្ទនឹងត្រូវស្លាប់ ចាប់តាំងពីកូនច្បងរបស់ផារ៉ោន ដែលអង្គុយលើបល្ល័ង្ករាជ្យ រហូតដល់កូនច្បងរបស់ស្រីបម្រើដែលនៅខាងក្រោយត្បាល់កិន និងអស់ទាំងកូនច្បងក្នុងហ្វូងសត្វទៀតផង។ គេនឹងស្រែកទ្រហោយំនៅពាសពេញស្រុកអេស៊ីព្ទទាំងមូល ដែលតាំងពីដើមមក ហេតុការណ៍បែបនេះមិនដែលធ្លាប់មានឡើយ ហើយទៅមុខទៀតក៏គ្មានដែរ។
អាន និក្ខមនំ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 11:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ