ពេលនោះ ម៉ាដេកាយក៏ប្រាប់គេឲ្យឆ្លើយតបនឹងព្រះនាងអេសធើរថា៖ «កុំនឹកស្មានថា ព្រះនាងនៅក្នុងដំណាក់របស់ស្ដេច នឹងគេចផុតលើសពីសាសន៍យូដាទាំងអស់នោះឡើយ។ ដ្បិតប្រសិនបើព្រះនាងនៅស្ងៀមក្នុងវេលានេះ នោះនឹងមានជំនួយ និងរំដោះឲ្យរួច ដល់ពួកសាសន៍យូដាពីកន្លែងមួយផ្សេងទៀត តែព្រះនាង និងញាតិវង្សបិតារបស់ព្រះនាង នឹងត្រូវវិនាសវិញ ហើយប្រហែលជាព្រះនាងបានឡើងក្នុងរាជ្យនេះ សម្រាប់ពេលនេះឯងទេដឹង?» ពេលនោះ ព្រះនាងអេសធើរក៏ប្រាប់គេឲ្យទៅជម្រាបម៉ាដេកាយថា៖ «សូមទៅប្រមូលពួកសាសន៍យូដាទាំងអស់ ដែលឃើញមាននៅក្រុងស៊ូសាន ឲ្យប្រជុំគ្នាតមអាហារសម្រាប់ខ្ញុំ កុំឲ្យបរិភោគអ្វីទាំងយប់ទាំងថ្ងៃ ក្នុងរវាងបីថ្ងៃ ឯខ្ញុំ និងពួកស្ត្រីបម្រើរបស់ខ្ញុំ ក៏នឹងតមអាហារដែរ។ បន្ទាប់មក ខ្ញុំនឹងចូលទៅគាល់ស្តេច ដែលជាការខុសច្បាប់ ហើយបើខ្ញុំត្រូវស្លាប់ ក៏ស្លាប់ទៅចុះ»។ ម៉ាដេកាយក៏ទៅធ្វើតាមគ្រប់សេចក្ដី ដែលព្រះនាងអេសធើរបានបង្គាប់។
អាន នាងអេសធើរ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 4:13-17
10 ថ្ងៃ
ព្រះតែងតែថែរក្សារាស្ដ្ររបស់ទ្រង់ សូម្បីតែនៅពេលណាដែលផែនការប្រល័យពូជសាសន៍គំរាមកំហែងដល់ការផុតពូជរបស់ពួកគេក៏ដោយ។ រឿងដ៏អស្ចារ្យមួយអំពីរបៀបដែលក្មេងស្រីជនជាតិយូដាម្នាក់ប្រឈមមុខនឹងមនុស្សដែលមានអំណាចបំផុតនៅរស់ដើម្បីសុំជំនួយ។ ការធ្វើដំណើរប្រចាំថ្ងៃតាមនាងអេសធើរ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ