អេភេសូរ 4:2-6

អេភេសូរ 4:2-6 គកស១៦

ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់ ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។ មាន​រូប‌កាយ​តែ​មួយ និង​ព្រះ‌វិញ្ញាណ​តែ​មួយ ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ មក​ក្នុង​សេចក្តី​សង្ឃឹម​តែ​មួយ​នៃ​ការ​ត្រាស់​ហៅ​នោះ​ដែរ មាន​ព្រះ‌អម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​តែ​មួយ មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

អាន អេភេសូរ 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូរ 4:2-6

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់ អេភេសូរ 4:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

BibleProject | ការឆ្លុះបញ្ចាំងលើការយាងមកដល់

28 ថ្ងៃ។

BibleProject បានរចនាឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងលើការ​យាងមកដល់ ដើម្បីបំផុសគំនិតដល់បុគ្គលម្នាក់ៗ ក្រុមតូច ព្រមទាំងក្រុមគ្រួសារ ក្នុង​ការ​អបអរសារទរចំពោះការយាងមកដល់​របស់ព្រះយេស៊ូវ។ ផែនការរយៈពេលបួនសប្តាហ៍នេះរួមបញ្ចូលទាំងវីដេអូមានចលនា សេចក្តីសង្ខេបខ្លី និងសំណួរឆ្លុះបញ្ចាំង ដើម្បីជួយអ្នកចូលរួមស្វែងយល់ពីអត្ថន័យនៅក្នុងព្រះគម្ពីរ អំពី​ពាក្យថា សេចក្តីសង្ឃឹម សេចក្តី​សុខ​សាន្ត អំណរ និងសេចក្តីស្រឡាញ់។ សូមជ្រើសរើសផែនការនេះដើម្បីស្វែងយល់ពីរបៀបដែលគុណតម្លៃ​ទាំងបួននេះបានមកដល់ក្នុងពិភពលោកតាមរយៈព្រះយេស៊ូវ។