សាស្តា 2:24-26

សាស្តា 2:24-26 គកស១៦

គ្មាន​អ្វី​វិសេស​ដល់​មនុស្ស​ជា​ជាង​ការ​ស៊ី ហើយ​ផឹក​ទេ ព្រម​ទាំង​ឲ្យ​ចិត្ត​បាន​រីក‌រាយ​សប្បាយ ដោយ​ផល​នៃ​ការ​ដែល​ខ្លួន​បាន​ធ្វើ​ផង ខ្ញុំ​ក៏​បាន​ឃើញ​ដែរ​ថា ការ​នេះ​មក​ពី​ព្រះ‌ហស្ត​នៃ​ព្រះ​ទេ ដ្បិតបើ​មិន​មក​ពី​ព្រះ‌អង្គ ទេ តើ​មាន​អ្នក​ណា​អាច​នឹង​បរិ‌ភោគ ឬ​មាន​អំណរ​បាន? ដ្បិត​អ្នក​ណា​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ នោះ​ព្រះ‌អង្គ ប្រទាន​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា តម្រិះ និង​សេចក្ដី​រីក‌រាយ តែ​ឯ​មនុស្ស​បាប​វិញ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ធុរៈ គឺ​ឲ្យ​បាន​ប្រមូល ហើយ​បង្គរ​ឡើង ទុក​ប្រគល់​ឲ្យ​អ្នក​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។

អាន សាស្តា 2