មនុស្សតំណមួយកន្លងបាត់ទៅ ហើយតំណមួយទៀតកើតឡើង តែផែនដីស្ថិតស្ថេរនៅជាដរាប។ ថ្ងៃរះឡើង ហើយលិចទៅវិញ រួចប្រញាប់នឹងវិលទៅឯកន្លែង ដែលរះឡើងនោះទៀត ឯខ្យល់ក៏បក់ទៅខាងត្បូង រួចវិលមកខាងជើងវិញ គឺវិលទៅវិលមកជានិច្ច ហើយក៏ត្រឡប់មកតាមផ្លូវដដែលទៀត។ ទន្លេទាំងប៉ុន្មានហូរធ្លាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏ត្រឡប់ទៅហូរ តាមផ្លូវដដែលវិញទៀត គ្រប់ការ ទាំងអស់ច្រំដែលៗគួរឲ្យធុញទ្រាន់ មនុស្សរកពាក្យថ្លែងមិនបាន ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកក៏ស្តាប់មិនចេះពេញ។ អ្វីដែលមានពីមុនមក នោះនឹងមានតទៅទៀត ហើយអ្វីដែលបានធ្វើពីមុនមក នោះក៏នឹងត្រូវធ្វើតទៅទៀត ឥតមានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។ តើមានអ្វីណាមួយដែលគេអាចថា «នេះជារបស់ថ្មី» ទេ? គឺសុទ្ធតែមានតាំងពីបុរាណមក ក៏មាននៅអស់កល្ប មុនដែលមនុស្សយើងកើតមកផង។ គ្មានអ្នកណានឹកចាំពីអ្វីៗនៅជំនាន់មុនទេ ហើយជំនាន់មនុស្សទៅខាងមុខ ក៏នឹងមិននឹកចាំ ចំពោះអ្វីៗដែលមិនទាន់មាន ដែលនឹងមកដល់បន្ទាប់ទៀតដែរ។
អាន សាស្តា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្តា 1:4-11
12 ថ្ងៃ។
សាស្ដាគឺជាជីវប្រវត្តិដ៏អស្ចារ្យនៃជីវិតរបស់សាឡូម៉ូន នៅពេលដែលគាត់កំពុងព្យាយាមសប្បាយរីករាយដោយគ្មានព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈសាស្ដា អ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ