សាស្តា 1:4-11

សាស្តា 1:4-11 គកស១៦

មនុស្ស​តំណ​មួយ​កន្លង​បាត់​ទៅ ហើយ​តំណ​មួយ​ទៀត​កើត​ឡើង តែ​ផែនដី​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប។ ថ្ងៃ​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង ដែល​រះ​ឡើង​នោះ​ទៀត ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជា‌និច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត។ ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ តាម​ផ្លូវ​ដដែល​វិញ​ទៀត គ្រប់​ការ ទាំង​អស់​ច្រំដែលៗ​គួរ​ឲ្យ​ធុញ​ទ្រាន់ មនុស្ស​រក​ពាក្យ​ថ្លែង​មិន​បាន ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ក៏​ស្តាប់​មិន​ចេះ​ពេញ។ អ្វី​ដែល​មាន​ពី​មុន​មក នោះ​នឹង​មាន​ត​ទៅ​ទៀត ហើយ​អ្វី​ដែល​បាន​ធ្វើ​ពី​មុន​មក នោះ​ក៏​នឹង​ត្រូវ​ធ្វើ​ត​ទៅទៀត ឥត​មាន​អ្វី​ថ្មី​នៅក្រោម​ថ្ងៃ​ឡើយ។ តើ​មាន​អ្វី​ណា​មួយ​ដែល​គេ​អាច​ថា «នេះ​ជា​របស់​ថ្មី» ទេ? គឺ​សុទ្ធ​តែ​មាន​តាំង​ពី​បុរាណ​មក ក៏​មាន​នៅ​អស់​កល្ប មុន​ដែល​មនុស្ស​យើង​កើត​មក​ផង។ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អ្វីៗ​នៅ​ជំនាន់​មុន​ទេ ហើយ​ជំនាន់​មនុស្ស​ទៅ​ខាង​មុខ ក៏​នឹង​មិន​នឹក​ចាំ ចំពោះ​អ្វីៗ​ដែល​មិនទាន់​មាន ដែល​នឹង​មក​ដល់​បន្ទាប់​ទៀត​ដែរ។

អាន សាស្តា 1